អាជ្ញាធរបានចាប់អ្នកបើកហាងហ្គេមនានានៅក្នុងក្រុង ក៏ដូចជានៅតាមទីរួមខេត្តមួយចំនួន។ តែខ្ញុំឆ្ងល់ថា ចុះហ្គេម JX ដែលជាហ្គេមពេញនិយម សំរាប់ក្មេងៗ និងសូម្បីតែក្បាលកញ្ចាស់ ក៏ជក់លេង ភ្លេចបាយភ្លេចទឹក ភ្លេចទាំងធ្វើការងារទៀត! ម្តេចក៏មិនចាប់ផង!
ខ្ញុំបានស៊ីឌីនេះ ពីមិត្តភ័ក្តខ្ញុំ តែខ្ញុំមិនលេងទេ ព្រោះបើលេង ប្រាកដជាជក់ រកធ្វើការអីក៏មិនកើតដែរ។
ថ្មីៗ នេះ ក្រុមហ៊ុនសំរាមស៊ិនទ្រី បានដូរវិធីសាស្រ្តក្នុងការប្រមូលលុយថ្លៃសំរាមពីប្រជាជន។ គេថាវាពិបាកមែនទែន ក្នុងការដើរទារលុយតាមផ្ទះ $1.00 ក្នុងមួយខែ។ តែអ្វីដែលគួរឲ្យសោកស្តាយ គឺគោលការណ៍ថ្មី តំរូវឲ្យរាល់អាជីវកម្មទាំងអស់ បង់ $25.00 ។
ក្រុមហ៊ុនទេសចរណ៍តូចមួយ តំរូវឲ្យបង់ $25.00 ។ អស្ចារ្យជាងនេះ គឺកន្លែងជាងកាត់ដេរក៏ត្រូវបង់ $25.00ដែរ។ ចង់ប្រកែកតវ៉ា ក៏មិនកើតដែរ ព្រោះ គេដាក់បញ្ជូលក្នុងបុងភ្លើងរួចហើយ បើមិនបង់គេផ្តាច់ភ្លើងចោល! ខ្លាំងអី?
ពាក្យនេះបើនិយាយនៅស្រុកគេ គឺជារឿងធម្មតា។ តែបើនិយាយនៅស្រុកខ្មែរវិញ គឺជារឿងមិនគួរឲ្យជឿ!
តែអ្វីៗគឺអាចរួចទៅហើយ!
www.p2push.net
វាមានលក្ខណៈជាវិបសាយ torrent ដែលបង្ហោះដោយក្រុមហ៊ុន DTV Star Co., Ltd មាន Brand Name ថា Digi ។ មានវិបសាយដើម www.digi.com.kh ។
រាល់អតិថិជន Digi គឺអាចដោនឡូត Movie, Game, Music … ជាច្រើន ក្នុងល្បឿន 10Mbps ។
ខាងក្រោមគឺជា files movie និង game ដែលខ្ញុំដោនឡូតបានៈ
បើយើង ប្រើអ៊ិនធឺណិត ដែលមានល្បឿន 128Kbps តើយើងដោនឡូត ប៉ុន្មានថ្ងៃទើបបាន? តែខ្ញុំប្រើពេលតែ ១ព្រឹកទេ។
អានព័ត៌មានម្ជូរអំពិលរបស់អន្ទិតភាពហើយ គួរឲ្យខ្លោចចិត្តមែនទែន។ ក្នុងនាមជាគ្រូ ជាម្តាយ ដល់ថ្នាក់យកដង្កាប់ទៅចាប់មួលសាច់ កូនចិញ្ចឹម ផ្តាច់ ទុកឲ្យដំបៅពេញខ្លួនប្រាណ។ នាំគ្នាទៅមើល បន្តិចទៅ ចុចទីនេះ
មានមនុស្សភាគច្រើនបានរិះគន់ថា ការបង្កើតច្បាប់ថ្មី ដែលហាក់បំបិទសិទ្ធសេរីភាព ក្នុងការបញ្ចេញមតិមែនទែន។
ការញុះញុង? បរិហារកេរ្តិ៍?
អ្វីទៅញុះញុង? សភាមិនបានឲ្យនិយមន័យ ណាមួយឲ្យជាក់លាក់ទេ។ វរៗ អ្នកភូមិវើតប្រែស ក៏ត្រូវជាប់ឈ្មោះថា ញ៉ុះញ៉ុងដែរ។
បរិហារកេរ្តិ័ ជារឿងចាស់ តែច្បាប់ថ្មី កាន់តែវេទនាជាងមុនទៅទៀត។
អ្នកខ្លះហ៊ានដល់និយាយថា កម្ពុជាចេញច្បាប់ថ្មី ដូចយកម្ជុលដេរមាត់ប្រជាពលរដ្ឋចឹង! ខ្លះថាយើងត្រូវដាំដើម គ ដូចសម័យប៉ុលពតចឹង។
រឿងរ៉ាងយ៉ាងណា សភាមិនទាន់មានប្រតិកម្មស្អីទេ តែ១០០% ច្បាប់នេះប្រាកដជាចេញ។ យើងទាំងអស់គ្នា គួររៀនសំរួលឥរិយាបទ ឲ្យហើយទៅ។
ជារឿងមួយដែលគួរឲ្យចង់សើច ប្រចាំប្រវត្តិសាស្ត្រមែន។ រឿងក្តៅគគុក របស់គិតម៉េង ដែលប្តឹងប៊ីឡាញ មិនទាន់ដោះស្រាយចប់សព្វគ្រប់ផង ឥលូវមកដល់រឿង ជំលោះផលប្រយោជន៍ទូរទស្សន៍ខ្សែរកាបវិញម្តង។
អ្នកណាក៏ដឹងដែរថា ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបនៅភ្នំពេញមានតែពីរទេ គឺ PPCTV និង CCTV តែ CCTV គេលែងរាប់រកយូរហើយ។ នៅសល់តែមួយ ចឹង PPCTV នឹងឬកម៉ាបែន។ ចង់ទូរស្សន៍ខ្មែរកាបច្បាស់ឬមិនច្បាស់ មើលបានឬមិនបាន ក៏គេមិនដែលខ្ចីខ្វល់ដែរ។ ចង់មើលត្រូវតែទ្រាំមើលតាមសមាជីវទៅ មើលមិនចង់ផ្តាច់ចោល ទិញអង់តែនមើលខ្ឡួនឯងទៅ។ ដូចវេទនាម្ល៉េះ មានលុយបង់ឲ្យគេ ហើយត្រូវថោកទៀត។
ថ្មីៗនេះ ក្រុមហ៊ុនខ្សែរកាបរបស់រុស្ស៊ី កាហ្សាកស្ថាន គ្រោងនឹងចេញលក់នៅ ដើមឆ្នាំ២០១០។ ដោយដឹងពីថ្ងៃអន្សារ របស់ខ្លួនមកដល់ ម្ចាស់ PPCTV ដែលគេស្គាល់ថា ជាអ្នកជំនិតខាងអេបអប អ្នកធំនៅក្រសួងព័ត៌មាន បានចេញមុខ ចាក់អ៊ូច ប្តឹងផ្តល់ យ៉ាងគគ្រឺកគគ្រេង។ គេអាងថាគេមានខ្សែរ គេថាគេមានសិទ្ធផ្តាច់មុខ លើសេវាកម្មទួរទស្សន៍ខ្សែរកាប តាំងពី ១៩៩៥ មកម្ល៉េះ។ ស្អីទៅផ្តាច់មុខ? គេថាទីផ្សារស្រុកខ្មែរតូចចង្អៀតណាស់ គេផ្តល់សិទ្ធនេះ ក៏ដើម្បីតម្លាភាពដែរ។ តម្លាភាព? លឺពាក្យនេះ ចង់សើចមែនទែន។ បើដើម្បីពុករលួយទើបត្រូវ។ ក្រលេកមើល ក្រុមហ៊ុនទូរស័ព្ទ និងអ៊ិនធីណិតផង ច្រើនណាស់ បើខ្មាំងម៉េចមិន ផ្តាច់មុខដែរទៅ។ ទូរទស្សន៍កាប មិនសូវមានអ្នកចង់រកស៊ីផង បានក្រុមហ៊ុនបរទេស (DTV Star) មក វិនិយោគ គេនាំគ្នាអ្នកអរ បែរទៅជាប្តឹងគេកុំឲ្យបើក ។ ទីផ្សារសេរីស្អីទៅ?
ស្តាប់ពិធីករនិយាយ មិនថា តាមទួរទស្សន៍ ឬវិទ្យុទេ! លឺសូរតែពាក្យថា ជាមួយ ឬ ជាមួយនឹង ក្នុង១ មួយឃ្លាដែលគេនិយាយ យ៉ាងហោច ណាស់ក៏មានពាក្យនេះ មួយឬពីរដែរ!
មិនដឹងជាស្អីទេ ពិធីករខ្មែរ!
៥ សេនទៅគ្រប់ប្រព័ន្ធ សុពលភាពជារៀងរហូត!
ពាក្យមួយឃ្លាខាងលើនេះ ធ្វើឲ្យ អ្នកជំនួញសឹងទាំងអស់ ជាន់កគ្នាទៅទិញ ស៊ីម ០៩០ ព្រោងព្រៀត។ ឃើញដូច្នេះ សែលខាត ដែលជាក្រុមហ៊ុន ដ៏កញ្ចាស់ និង ចំនេញកប់ក្តោង តាំងពី១០ឆ្នាំមុននោះ ចេញមកប្តឹង ថា ប៊ីឡាញ បានរំលោភលើច្បាប់ជំនួញ គឺសំលាប់គូប្រកូតប្រជែង។ គួរឲ្យអស់សំណើចមែនទែន! ប្រទេសគេសេរី ប្រកួតប្រជែង ដោយសមធម៌ ធ្វើឯងមកប្រើអំណាចផ្តាច់ការ បង្អាក់ ផលប្រយោជន៍អ្នកប្រើ រាប់ម៉ឺននាក់ ឲ្យខកចិត្តទៅវិញ!
ពីមួយថ្ងៃទៅមួយថ្ងៃ wordpress កាន់តែមានភាពស្ងាត់ជ្រងំទៅៗ តើមកពីមូលហេតុអ្វី? ឬក៏អ្នករាល់គ្នារវល់ការងារពេក?
ភាពសោះកក្រោះនេះ ធ្វើឲ្យខ្ញុំយល់ថា ជិតដល់ថ្ងៃអវសាន្តនៃ wordpress ហើយ ថាមិនត្រូវ ដូច hi5 ចឹង។
ក្រឡេកទៅមើល Top Posts from around WordPress.com វិញ ១ សប្តាហ៍ចុងក្រោយ ដូចមិនឃើញមានអ្វីផ្លាស់ប្តូរសោះ! ធម្មតា វាប្រែប្រួលឡើងចុះ តាមថ្ងៃនីមួយៗ កំរនៅដដែលណាស់! តែពេលនេះផ្ទុយស្រឡះ!
ទៅវិញសិនហើយ ព្រោះឈឺក្បាលណាស់ មិនដឹងចង់សរសេរស្អីទេ!
បងប្អូនញាតិញោមវើតប្រែសទាំងឡាយ នេះជាព័ត៌មានក្តៅឈ្ងៀមៗ ដែលខ្ញុំបានទទួលពីមិត្ត របស់ខ្ញុំ។
ជឿមិនជឿ បើកមើលមួយនេះសិនទៅ most destructive virus ever






